
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-អាមេរិកបច្ចុប្បន្នកាន់តែល្អ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ចំពោះក្រុមធុរកិច្ចអាមេរិកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ចំណុចល្អមួយក្នុងប្រវត្តិសាស្ត្រ។
សម្ដេចតេជោ ថ្លែងបែបនេះក្នុងពេលទទួលជួបជាមួយក្រុមធុរកិច្ចអាមេរិកប្រចាំអាស៊ាន នៅវិមានសន្ដិភាពរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ។
ក្នុងជំនួបនោះក្រុមធុរកិច្ចអាមេរិកបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជាដែលបានជួយពូនផ្ដុំទំនាក់ទំនងកម្ពុជាអាមេរិកឱ្យកាន់តែប្រសើរ ក្នុងនោះដែរតំណាងធុរកិច្ចអាមេរិកថាការធ្វើដំណើររបស់ក្រុមការងារមកកម្ពុជានាពេលនេះគឺដើម្បីគាំទ្រដល់គោលនយោបាយស្ដារសេដ្ឋកិច្ចកម្ពុជាដោយផ្ដោតលើការជួយដល់សហគ្រាស និងឧស្សាហកម្មកម្ពុជាក៏ដូចជាជួយដល់អ្នករកស៊ីអាមរិកនៅកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ចំពោះក្រុមធុរកិច្ចអាមេរិកថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ចំណុចល្អមួយក្នុងប្រវត្តិសាស្ត្រ ដែលអាចមើលឃើញតាមរយៈទំហំពាណិជ្ជកម្មដែលប្រទេសទាំងពីសម្រេចបាន៕