រាជរដ្ឋាភិបាលស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញ ៖ អតីត​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាលស្នើ​ទៅកាន់​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ក្នុងនាម​ជា​សមាជិក​នៃ​រាជរដ្ឋាភិបាល ដែលមាន​ឋានៈ​ជា​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

សំណើនេះបានទៅដល់រដ្ឋសភាហើយ ដោយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំកាលពីម្សិលមិញ ដោយបាអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត៕