
Man Utd តែងតាំងលោក Rangnic ជាគ្រូបណ្ដោះអាសន្នជាផ្លូវការ
មេនឆឺស្ទើ ៖ ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ពីការតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះសន្នជាផ្លូវការហើយកាលពីយប់មិញ។
អតីតគ្រូបង្វឹកក្រុម RB Leipzig នឹងជំនួសកន្លែងលោក Ole Gunnar Solskjaer សម្រាប់រដូវកាលដែលនៅសល់ឆ្នាំ ២០២១-២២ បន្ទាប់ពីចាកចេញពីតួនាទីជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍នៅក្រុម Lokomotiv Moscow ។
លោក Rangnick គ្រោងនឹងផ្លាស់ទៅធ្វើជាទីប្រឹក្សារយៈពេល ២ ឆ្នាំនៅ Old Trafford បន្ទាប់ពីចប់តំណែងនេះ ហើយមានរំពឹងថាលោកនឹងត្រូវគេតែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីនៅរដូវក្តៅក្រោយ។
គួរបញ្ជាក់ផងដែរថា លោក Rangnick ជាអ្នកដឹកនាំក្លឹបដ៏មានបទពិសោធន៍យូរឆ្នាំមួយរូបនេះ ដែលត្រូវបានគេស្គាល់ថាជាគ្រូរបស់លោក Thomas Tuchel ក៏ដូចជា Jurgen Klopp ផងដែរ៕