
សិង្ហបុរី អនុញ្ញាតអ្នកគាំទ្រកម្ពុជានិងថៃ ចូលទស្សនា Suzuki Cup ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 30, 2021
បរទេស ៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2020 ដែលនឹងធ្វើការប្រកួតពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ នៅប្រទេសសិង្ហបុរី។
យ៉ាងណាមិញមុនការប្រកួតឈានដល់សប្ដាហ៍ក្រោយនេះ សារព័ត៌មានសិង្ហបុរីបានចេញផ្សាយថា អ្នកគាំទ្រមកពីកម្ពុជា និងថៃត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតពានខាងលើបាន ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំង២លើក និងមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។
សូមជម្រាបថា ព្រឹត្តិការណ៍ខាងលើក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម។ សម្រាប់ការប្រកួតបើកឆាកពូល B គឺ កម្ពុជា ប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕ ប្រភពពី ៖ Marin Football Talk