រុស្ស៉ី៖ ហានិភ័យនៃជម្លោះនុយក្លេអ៊ែរ ស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មាន

មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នៅថ្ងៃពុធនេះបាននិយាយថា ហានិភ័យនៃការប៉ះទង្គិចនុយក្លេអ៊ែរគឺស្ថិតក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ថ្លែងនៅក្នុងព្រឹត្តការណ៍មួយក្រោមប្រធានបទ «ពិភពលោកដែលគ្មានកិច្ចព្រមព្រៀង START តើមានអ្វីបន្ទាប់កើតឡើង?» លោក រីយ៉ាបកូវ និយាយថា គ្មានអ្វីត្រូវសួរទេលើការស្ដារឡើងវិញនូវ សន្ធិសញ្ញានាពេលនេះ ដោយសារតែគោលជំហរអមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងមូស្គូ។

លោក រីយ៉ាបកូវ ដែលបានគូសបញ្ជាក់ថា «ខ្ញុំមិនចង់និយាយពីកម្រិតលទ្ធភាពនៃការផ្ទុះជម្លោះនុយក្លេអ៊ែរនោះទេ ប៉ុន្តែវាខ្ពស់ជាងអ្វីដែល យើងធ្លាប់មានសម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក។ រុស្ស៉ីបានប្តេជ្ញាចិត្តរក្សាពិភពលោកឲ្យមានសុវត្ថិភាព និងសេរីភាពពីការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែស្ថានភាពបែបនេះមិនអាច បន្តដូចធម្មតាបានទេ ដោយសារតែទីក្រុងមូស្គូឥឡូវនេះស្ថិតក្នុងស្ថានភាពមើលទៅហាក់ដូចជាកំពុងមានជម្លោះដោយបើកចំហជាមួយសហរដ្ឋអាមេរិក»៕