រុស្ស៊ី បង្ហាញ​លក្ខខណ្ឌ​នៃ​កិច្ចចរចា​សន្តិភាព​

មូ​ស្គូ​៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Mikhail Galuzin បានបង្ហាញ​បញ្ជី​លក្ខខណ្ឌ​សម្រាប់​កិច្ចចរចា​សន្តិភាព​ដ៏​មាន​សក្តានុពល ជុំវិញ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន RTVI ។​

លោក Galuzin បាន​និយាយថា យើង​ត្រូវការ​ស្ថានភាព​អព្យាក្រឹត មិន​លំអៀង​ប្លុក​ខាង​អ៊ុយ​ក្រែ​ន ការបដិសេធ​មិន​ចូលរួម​ជាមួយ​ណា​តូ និង​សហភាព​អឺរ៉ុប និង​ការបញ្ជាក់​ពី​ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ​របស់​ក្រុង​គៀវ ក៏ដូចជា​ការទទួលស្គាល់​ដោយ​ទីក្រុង​គៀវ និង​សហគមន៍​អន្តរជាតិ​អំពី​ការពិត​នៃ​ដែនដី​ថ្មី​។​

ទន្ទឹម​នោះ លោក Galuzin ក៏បាន​រំលឹក​ឡើងវិញ​នូវ​ចំណុច​របស់​ទីក្រុង​មូ​ស្គូ ដែលថា​បច្ចុប្បន្ន​ក្រុង​គៀវ បាន​បិទផ្លូវ​នយោបាយ និង​ផ្លូវច្បាប់​ពី​លទ្ធភាព​សម្រាប់​ការសន្ទនា​សន្តិភាព​៕