
កម្លាំងអាវុធហត្ថបង្ក្រាបរថយន្តដឹកធ្យូងខុសច្បាប់ចំនួន៣គ្រឿងនៅស្រុកស្នួល
ខេត្តក្រចេះ៖ លោកវរសេនីយ៍ត្រី លន់ បុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល ដោយសហការជាមួយកម្លាំងសន្តិសុខ ៧០៧៧១១ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានដឹកនាំកម្លាំងអាវុធហត្ថសរុបចំនួន ១៥នាក់ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុច U T M ៦៥៣៥៧៥១៤៧១៨៤១ ស្ថិតក្នុងភូមិរវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
នៅក្នុងប្រតិបត្តិការនេះដែរជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់រថយន្តដឹកធ្យូងល្មើសច្បាប់ចំនួន ៣គ្រឿង មានដូចជា៖ គោយន្តកែឆ្នៃចំនួន ០១គ្រឿង និងរថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយចំនួន ០២គ្រឿង ដែលតែងតែធ្វើសកម្មភាពដឹកធ្យូងល្មើសច្បាប់នាំយកទៅលក់នៅឯប្រទេសវៀតណាមយ៉ាងសកម្មភាពបំផុត។
បើតាមឲ្យដឹងពីសមត្ថកិច្ច បច្ចុប្បន្នរថយន្តដឹកធ្យូងទាំង ៣គ្រឿងខាងលើនេះ បានរក្សាទុកនៅសង្កាត់រដ្ធបាលព្រៃឈើស្វាយជ្រះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់៕ ដោយ៖ ផល្លិត ហៅបូរ៉ា