សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំងថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរបានឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្ដាំសារទៅក្រុមប្រឆាំងជ្រុលនិយមឱ្យដឹងថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នក (ក្រុមប្រឆាំង) ចង់បាននោះឡើយ។

តាមរយៈឆេណែលតេលេក្រាម នៅរាត្រីថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវឃ្លីបវីដេអូនិងរូបភាពជាច្រើនសន្លឹក ដោយភា្ជប់នូវខ្លឹមសារទាំងស្រុងថា៖

«ការប្រជុំតាម zoom របស់ពួកអ្នកមិនអាច លាក់បាំងបានទេបើទោះពួកអ្នកនៅក្រៅ ប្រទេសនិងតាំងខ្លួនជាក្រុមស៊ីវិលក៍ដោយ ការប្រជុំថ្ងៃ៣០មេសា ២០២៣នេះខ្ញុំជួយ ផ្សាយឲ្យពួកអ្នកទៅចុះ។

តើពួកអ្នកចង់បំផ្លាញកម្ពុជា ដល់ណាទៀត?

ពួកអ្នកចង់បានប្រជាធិបតេយ្យ តែប្រឆាំងជាមួយការបោះនិងត្រៀមខ្លួន ប្រកាសប្រឆាំងលទ្ធផលបោះឆ្នោត។

ពួកអ្នកជាជនជាតិខ្មែររស់នៅបរទេសនិង មានសញ្ជាតិបរទេសមិនស្គាល់សេចក្តី ត្រូវការប្រជាជន នៅក្នុងប្រទេសនោះ ឡើយ។

សូមអ្នកកុំភ្លេចថាបរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ។

សូមអ្នកកុំភ្លេចថា មនុស្សនៅជាមួយអ្នកក៍មានមនុស្សរបស់ខ្ញុំដែរ។

ពួកអ្នកមកលេងស្រុក លំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថា ជាក្រុមជ្រុលនិយមបំផ្លាញជាតិ»៕