ជប៉ុននឹងយកទស្សនីយភាពកាំជ្រួចមកបាញ់នៅមុខវាំងក្នុងខែវិច្ឆិកាខាងមុខ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ភាគីជប៉ុននឹងបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង នាខែវិច្ឆិកា ខាងមុខនេះ។ ការបាញ់កាំជ្រួចនេះ ដើម្បីអបអរសាទរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងខែវិច្ឆិកានឹងមានបាញ់កាំជ្រួច ៣ដងគឺទី១ បាញ់ក្នុងទិវាឯករាជ្យជាតិ ទី២ បាញ់អបអរទំនាក់ទំនងជាមួយជប៉ុន និងទី៣ បាញ់ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក។

សូមជម្រាបថា ទំនាក់ទំនងកម្ពុជា-ជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញខែមករា ឆ្នាំ១៩៥៣៕