ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុនកើនឡើងដល់ជិត២ពាន់លានដុល្លារ
ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុនចំនួន ១.១៧៣លានដុល្លារអាមេរិក ហើយជប៉ុននាំចូលមកកម្ពុជាវិញចំនួន ៧៧៤លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កំពុងមានការរីកចម្រើន ដោយសម្ដេចស្នើឱ្យមានការបន្តពង្រីកបន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។
សម្ដេចតេជោ បានបញ្ជាក់ថា កាលពីមុនកម្ពុជា ជាប្រទេសរង់ចាំជំនួយពីប្រទេសជប៉ុន ប៉ុន្ដែឥឡូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុនចំនួន ១.១៧៣លានដុល្លារអាមេរិក ហើយជប៉ុននាំចូលមកកម្ពុជាវិញចំនួន ៧៧៤លានដុល្លារអាមេរិក៕