សម្តេចតេជោប្រកាសធានាសុវត្ថិភាព និងពេលវេលាជូនអត្តពលិកទាំងឡាយ
ថ្ងៃចេញផ្សាយៈ ខែឧសភា 1, 2023
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសធានាសុវត្ថិភាព និងពេលវេលាជូនអត្តពលិកទាំងឡាយដែលមកប្រកួតនៅកម្ពុជា ក្រោយមានការចុះផ្សាយពីសារព័ត៌មានបរទេសមួយថាអត្តពលិកខ្លួនអាចនឹងយឺតពេលវេលាក្នុងការប្រកួតស៊ីហ្គេមដោយសារបញ្ហាចរាចរណ៍។
ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំយកក្បាលខ្ញុំទទួលខុសត្រូវលើសុវត្ថិភាព និងពេលវេលានៃការប្រកួត»។
កម្ពុជានឹងរៀបចំពិធីបើកការប្រកួតស៊ីហ្គេមនៅថ្ងៃទី៥ ខែឧសភា ខាងមុខ ខណៈអត្តពលិកពីប្រទេសទាំង១១ នៃអាស៊ានឹងជាង ១ម៉ឺននាក់នឹងចូលរួមប្រកួតកីឡាតំបន់អាស៊ានមួយនេះ៕