សម្តេចតេជោផ្តាំទៅអ្នកលេង Facebook ម្នាក់ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda
ថ្ងៃចេញផ្សាយៈ ខែឧសភា 1, 2023
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ម៉ៃ សុគន្ធ ឱ្យធ្វើការសុំទោសដល់គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុនលោក ហុងដា បន្ទាប់ពីបានប្រើប្រាស់ភាសាប្រមាថដេញលោក ហុងដា ចេញពីប្រទេស។
សម្ដេចតេជោថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចចាត់ទុកការលើកឡើងរបស់លោក ម៉ៃ សុគន្ធ គឺខុសគេតែឯង ដែលស្នើនឹងការប្រមាថមើលងាយដល់ក្រុមកីឡាករកម្ពុជាទាំងមូល។ សម្ដេចថា៖ «កូនធ្វើបែបនេះវាស្មើនឹងទះកំភ្លៀងកីឡាកររបស់យើង»។
សម្ដេចតេជោឱ្យលោក ម៉ៃ សុគន្ធ សុំទោសលោក ហុងដា ឱ្យបានត្រឹមត្រូវ ខណៈសម្ដេចបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនទុកបញ្ហានេះដោយគ្មានដំណោះស្រាយនោះទេ៕