ស៊ីហ្គេម ៖ វិញ្ញាសាបាល់ទាត់បុរសពូល A ថ្ងៃនេះ មីយ៉ាន់ម៉ា ប៉ះឥណ្ឌូនេស៊ី ខណៈទីម័រខាងកើតប៉ះហ្វីលីពីន
ភ្នំពេញ ៖ វិញ្ញាសាបាល់ទាត់បុរសពូល A នៅថ្ងៃទី៤ ខែឧសភានេះ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ប៉ះឥណ្ឌូនេស៊ី វេលាម៉ោង៤៖០០នាទៅរសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងជំនួបទី២វគ្គសន្សុំពិន្ទុ ខណៈទីម័រខាងកើតប៉ះហ្វីលីពីន នាម៉ោង៧៖០០ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ជំនួបទី១ ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នា ដោយមីយ៉ាន់ម៉ា យកឈ្នះទីម័រ ១-០ ខណៈឥណ្ឌូនេស៊ី បានយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-០។ ដោយឡែក១គូទៀតក្នុងពូល A គឺទីម័រ ប៉ះហ្វីលីពីន វេលាម៉ោង៧៖០០នាទីយប់។ ទីម័រ ឆ្លងកាត់២ប្រកួតចាញទាំងពីរ គឺចាញ់កម្ពុជា ៤-០ និងចាញ់មីយ៉ាន់ម៉ា ១-០ ។ចំណែកហ្វីលីពីន ២ប្រកួតចាញ់១ ស្មើ១។
គួរបញ្ជាក់ថា សម្រាប់ពូល A គឺក្រុមម្ចាស់ផ្ទះកម្ពុជា បន្តឈរកំពូលតារាងជាបណ្ដោះអាសន្ន ដោយឆ្លងកាត់២ប្រកួតមាន៤ពិន្ទុ ខណៈ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី មាន៣ពិន្ទុស្មើគ្នា៕