ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងជំនាញចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យឆាបឆេះអគារអាហារដ្ឋានឃ្វីកូរ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងជំនាញការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួនសរុប ៣៥នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០២គ្រឿង សហការជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ ដឹកនាំរួមដោយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ចេញជួយអន្តរាគមន៍គ្រប់គ្រង បាញ់ទឹកពន្លត់អគ្គីភ័យឆាបឆេះអគារអាហារដ្ឋានឃ្វីកូរ QUEENCO PAVILION(ជាន់ផ្ទាល់ដី) ស្ថិតនៅក្រុម២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ នៅវេលាម៉ោង ០៩ និង៥០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន ១១គ្រឿង អស់ទឹក ២៣ឡាន ក្នុងនោះមាន៖

-រថយន្តស្នងការដ្ឋាន ន.ប ខេត្ត ចំនួន ០៥គ្រឿងអស់ទឹកចំនួន ១២ឡាន

-រថយន្តមូលដ្ឋាន អ.ហ ក្រុង ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន

-រថយន្តបញ្ជាការរដ្ឋាន អ.ហ ខេត្ត ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន

-រថយន្ត international airport ចំនួន ០១គ្រឿង អស់ទឹកចំនួន ០១ឡាន

-រថយន្តកងសង្គ្រោះ៧១១ ចំនួន ០១គ្រឿង អស់ទឹកចំនួន ០២ឡាន

-រថយន្តកំពង់ផៃស្វយ័ត ចំនួន ០២គ្រឿង អស់ទឹកចំនួន ០៤ឡាន។

ករណីអគ្គីភ័យខាងលើនេះមានការខូចខាតសម្ភារ ឆេះអគារជាន់ផ្ទាល់ដី ផ្នែក អាហារដ្ឋាន (កន្លែងចុងភៅ) និងសម្ភារមួយចំនួន (ឆេះខូចខាតទាំងស្រុង) តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ និងពន្លត់គ្រប់គ្រងបាននៅវេលាម៉ោង១១ និង១០នាទី មូលហេតុឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)៕ ដោយ៖ ទឹង សុភាព