កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែឧសភា
ថ្ងៃចេញផ្សាយៈ ខែឧសភា 5, 2023
ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៥,៦៦៥នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩២,២៦៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៥៥១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,០៤០នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៦៧៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៤,១៣១នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ ដូសទី៣ចំនួន ១០,៦៣២,៣៣០នាក់, ដូសទី៤ចំនួន ៥,១៨២,៩៧៧នាក់, ដូសទី៥ចំនួន ១,៨២៩,៨៥៤នាក់ និងដូសទី៦ចំនួន ៣៨០,៨៨៧នាក់៕