រដ្ឋបាលខេត្តកែប ឲ្យរថយន្តដឹកជញ្ជូនដីគ្រប់ប្រភេទ ផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣៣អា ចាប់ពីថ្ងៃទី ៥-៨ ខែឧសភា
ថ្ងៃចេញផ្សាយៈ ខែឧសភា 5, 2023
ខេត្តកែប៖ រដ្ឋបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រថយន្តដឹកជញ្ជូនដីគ្រប់ប្រភេទ ដែលបាននិងកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៣៣អា ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី៥-៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ខេត្តកែបត្រូវបានរាជរដ្ឋាភិបាល កំណត់ឱ្យធ្វើជាម្ចាស់ផ្ទះ ក្នុងការសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទ្រីយ៉ាងត្លុង៕ដោយ ៖ ទ្រី ហៀន