ស៊ី​ហ្គេម ៖ សំបុត្រ​ទស្សនា​ការប្រកួត​បាល់ទាត់​បុរស​-​នារី​នៅ​ថ្ងៃស្អែក​នឹង​ចែកជូន​នៅ​កីឡដ្ឋាន​ផ្ទាល់​

ភ្នំពេញ ៖ ថ្ងៃស្អែក​នេះ​នឹងមាន​ការប្រកួត​នៅ​ទីតាំង​ចំនួន ៣​កីឡដ្ឋាន​ផ្សេងៗ​គ្នា​គឺ កីឡដ្ឋាន​ស្មា​ត អ អេស អិន (​បាល់ទាត់​នារី​) កីឡដ្ឋាន​ស្ដា​ត​ចាស់ (​បាល់ទាត់​នារី​) និង​កីឡដ្ឋាន​ព្រី​នស៍ (​បាល់ទាត់​បុរស​) ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ចំណែក​សំបុត្រ​ទស្សនា​ការប្រកួត​នៅតាម​កីឡដ្ឋាន​នីមួយៗ នឹងដាក់​ចែកជូន​បងប្អូន​ចាប់ពី​ម៉ោង១៖០០នាទី​ថ្ងៃ​នៅ​កីឡដ្ឋាន​ប្រកួត​ផ្ទាល់​។​

​សម្រាប់​ប្រកួត​នៅ​ថ្ងៃស្អែក មាន បាល់ទាត់​ផ្នែក​នារី មី​យ៉ាន់​ម៉ា ប៉ះ វៀតណាម វេលា​ម៉ោង​៤៖០០​នារី​រសៀល និង ម៉ាឡេស៊ី ប៉ះ ហ្វីលីពីន ម៉ោង​៨៖០០​នាទី​យប់​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ សម្រាប់​ពូ​ល A ។ ចំណែក​ពូ​ល B នារី​ឡាវ ប៉ះ​ថៃ ម៉ោង​៤៖០០​នាទី​រសៀល និង​សិង្ហ​បុរី ប៉ះ កម្ពុជា ម៉ោង​៨៖០០​នាទី​យប់​នៅ​កីឡដ្ឋាន​ស្មា​ត អ អេស អិន​។​

​ដោយឡែក​ការប្រកួត​ផ្នែក​បុរស​វិញ​ពូ​ល B គឺ​U22 ថៃ ប៉ះ​ម៉ាឡេស៊ី ម៉ោង​៤៖០០​នាទី​រសៀល និង ឡាវ ប៉ះ​សិង្ហ​បុរី ម៉ោង​៧៖០០​នាទី​យប់​នៅ​កីឡដ្ឋាន​ព្រី​នស៍​ដូ​គ្នា​៕