បញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មីនៅវត្តបទុមរាជាដីដុះ ស្ថិតនៅភូមិដីដុះ ស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តនិង ជំទាវ រួមនិងឯកឧត្តម ឧត្តមសេនីយ៍ ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់ សម្តេច តេជោ សែន និង លោក ជំទាវ អញ្ជេីញ បព្ចុាះបឋមសិលា សាងសង់ ព្រះហារថ្មីនៅវត្តបទុមរាជាដីដុះនៅភូមិដីដុះ ឃុំដីដុះ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ពិធីនេះផងដែរ មានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ លោក លោកស្រី អភិបាល អភិបាលរងស្រុកព្រែកប្រសព្វ រួមនិង ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណ ១.១៧៥នាក់ ។

នាឱកាសនោះ ឯកឧត្តម ឈួន ថាវរិន្ទ អញ្ជេីញសំណេះសំណាល ជាមួយ ពុក ម៉ែបងប្អូន ប្រជាពលរដ្ឋដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធី នាឱកាសនេះជាការលេីកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ហេីយបានរួមចំណែកយ៉ាងធំធេងក្នុងការសាងសង់នូវព្រះវិហារថ្មីមួយ ដែលក្នុងគម្រោងនៃការសាងសង់គឺអស់ទឹកប្រាក់ជាង៥០មុឺនដុល្លារសហរដ្ឋអាមេរិក ។ ឯកឧត្តម បន្តថា ពេលវេលាទាំងអស់នេះហេីយ ជាពេលវេលាមួយដ៏សំខាន់ក្នុងការជួបជុំ ពុកម៉ែ បងប្អូន ដេីម្បីចូលរួមអភិវឌ្ឍន៏នៅមូលដ្ឋានជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តម បញ្ជាក់បន្ថែមថា ៖ ដោយប្រទេសយេីងមាន សុខសន្តិភាពពេញលេញ ក្រោមនយោបាយ ឈ្នះ ឈ្នះរបស់សម្តេច តេជោ សែន និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានកម្លាំងមហាសាមគ្គី នៅគ្រប់មជ្ឍដ្ឋាន និងចេញពីពុកម៉ែ បងប្អូនយេីង ដែលបានចូលរួមផងដែរ ។ ឯកឧត្តម បានអំពាវនាវ ដល់ ពុកម៉ែបងប្អូនយេីងទាំងអស់នៅក្នុងខេត្តក្រចេះ សូមអញ្ជេីញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ សែនជាបេក្ខភាព ឈ ឈ្មោះជាតំណាងរាស្រ្ត និងជានាយករដ្ឋមន្រ្តីអណត្តិថ្មី នាខែខាងមុខនេះ ។

ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ សំណេះសំណាល និងថ្លែងអំណរគុណ ចំពោះ ពុកម៉ែ បងប្អូនដែលបានឆ្លៀតឱកាសអញ្ជេីញមកចូលរួមជាកម្លាំងមហាសាមគ្គីក្នុងការអភិវឌ្ឍនិងសាងសង់នូវព្រះវិហារថ្មីមួយនាពេលនេះ ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ៖ អ្វីដែលកេីតចេញមក ដោយសារកម្លាំងមហាសាមគ្គី ពិសេស ស្ថិតក្រោមដំបូលនៃសន្តិភាព ហេីយ សន្តិភាពនោះកេីតចេញមកពីការតស៊ូដ៏លំបាក និងស្មុគស្មាញបំផុត របស់សម្តេច តេជោសែន ។ ដូច្នេះ សូមពុកម៉ែ បងប្អូនចូលរួមថែរក្សានូវសុខ សន្តិភាពនេះឱ្យបានគង់វង់តទៅអនាគត ។ ឯកឧត្តម បន្ថែមថា មានសុខសន្តភាព ទេីបមានការអភិវឌ្ឍន៏គ្រប់វិស័យ ។ ដេីម្បីបានអនុស្សារីយ៏ ឯកឧត្តម សូមសារ៉ុងម្នាក់១ ក្នុងចំណោមបងប្អូន ចំនួន ១១៧៥នាក់៕ ដោយ ៖ ស៊ាន ច័ន្ទដា