នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងតំណែងប្រធានសហព័ន្ធបាក់ទាត់កម្ពុជាចាប់ពីយប់នេះ U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ នៃព្រឹត្តិការណ៍ស៉ីហ្គេម

ភ្នំពេញ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាក់ទាត់កម្ពុជា តាមរយៈ Facebook ផ្ទាល់ខ្លួនរបស់លោកនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាក់ទាត់កម្ពុជា ចាប់ពីយប់នេះក្រោយក្រុម U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល ក្នុងវគ្គចែកពូលសន្សំពិន្ទុ ពូល A

យោងតាមរយៈការបង្ហោះលើ Facebook នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីដំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ សុក្រ ទី ០៧ ខែ ឧសភាឆ្នាំ ២០២៣ ខ្ញុំសូមប្រគល់ជូនលោកអនុប្រធានឯកឧត្តម ខៀវ សាម៉េត អនុប្រធានសបក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ

ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំអោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោស ដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយៈការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិស.. មន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច។ ដោយក្តីគោរពពីខ្ញុំបាទ ឧសៅ. សុខា។

សូមជម្រាបថា ក្រុមជម្រើសជាតិ U22កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងការដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមកម្ពុជា នៅតែមានត្រឹម ៤ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា រកបាន ៦ពិន្ទុបណ្តោះអាសន្ន៕