អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី៖ សកម្មភាព​ប្រឆាំង​រុស្ស៊ី​របស់​អាមេរិក ជំរុញ​មនុស្សជាតិ​ឆ្ពោះទៅរក​សង្គ្រាមលោក​

គៀវ​៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad បាន​និយាយថា អាជ្ញាធរ​អាមេរិក កំពុង​ជំរុញ​មនុស្សជាតិ​ឆ្ពោះទៅរក​សង្គ្រាមលោក ដោយ​រួមចំណែក​បង្ក​ភាព​តានតឹង​ក្នុង​ប្លុក​អរិភាព​ចំនួន ២ ។​

លោក Mahathir អាយុ ៩៧ ឆ្នាំ បាន​និយាយ នៅក្នុង​បទសម្ភាសន៍​មួយ​សម្រាប់​កាសែត Global Times ថា សហរដ្ឋអាមេរិក បាន​ព្យាយាម​ធ្វើឱ្យ​ប្រទេស​ផ្សេងទៀត​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំងនឹង​រុស្ស៊ី ហើយ​ក្រុង​មូ​ស្គូ ក៏​នឹងត្រូវ​ស្វែងរក​ប្រទេស​ជា​មិត្ត​ដែល​គាំទ្រ​ខ្លួន​។ ដូច្នេះ​នឹងមាន​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​ប្លុក​បូព៌ា និង​ប្លុក​ខាងលិច ដែល​អាច​បង្ក​ទៅជា​សង្គ្រាមលោក​។​

​អ្នកជំនាញ​រូបនេះ ក៏បាន​កត់សម្គាល់ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដែល​បង្កឡើង​ដោយ​លោកខាងលិច បាន​ប៉ះពាល់​ពិភពលោក​ទាំងមូល​រួចទៅហើយ​។​

លោក បន្តថា ការហៅ​អ៊ុយ​ក្រែ​ន ឱ្យចូល​រួម NATO គឺជា​ការ​ញុះញង់​របស់​លិកខា​ង​លិច ដោយ​បន្ថែមថា ប្រសិនបើ​ក្រុង​គៀវ មិនត្រូវ​បាន​ហៅ​ឲ្យ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​នោះទេ លោក គិតថា​រុស្ស៊ី នឹងមាន​អារម្មណ៍​ខឹង​ខ្លាំង​នោះដែរ​៕