យប់​នេះ​! នារី​កម្ពុជា ប៉ះ​ថៃ ក្នុងជំនួប​ចុងក្រោយ​ពូ​ល B ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨:០០​នាទី​យប់​នេះ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា នឹងត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​នារី​ថៃ នៅ​កីឡដ្ឋាន ស្មា​ត អ អេស អិន សម្រាប់​ជំនួប​ចុងក្រោយ​វគ្គ​ស​ន្សុំ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ប្រកួត SEA Games 2023 ។​

​សម្រាប់​២​ប្រកួត​ដំបូង នារី​កម្ពុជា ធ្វើ​បានល្អ​មែនទែន​ដោយបាន​យកឈ្នះ​២​ប្រកួត​លើ​ក្រុម​នារី​ឡាវ ២-០ និង​សិង្ហ​បុរី ១-០ ។​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រម​នារី​កម្ពុជា កក់​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត SEA Games ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​៕