សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ «ទិវាអឺរ៉ុប»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារទៅលោកស្រី អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប ដើម្បីអបអរសាទរ «ទិវាអឺរ៉ុប»។

តាមសារលិខិត សម្តេចតេជោ បានលើកឡើងថា «លោកជំទាវ! នាឱកាសនៃ «ទិវាអឺរ៉ុប» តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយស និង សេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកជំទាវ ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបានប្រកបនូវសុខភាពល្អ បរិបូណ៌ សុភមង្គល និងវិបុលភាព»៕