លោកឧកញ៉ា ទៀ វិចិត្រ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋជាងមួយរយនាក់ដែលរស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះក៏មានវត្តមានលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុចូលរួមផងដែរ។
លោក ស៊ូ សាវ៉ាត តំណាងប្រជាពលរដ្ឋ បានមានប្រសាសន៍ឲ្យដឹងថា ប្រជាពលរដ្ឋជាងមួយរយនាក់នេះ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអតីតអ្នកគាំទ្រគណបក្សភ្លើងទៀនជាមួយរូបលោក ហើយបច្ចុប្បន្នបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយចង់ជួបលោកឧកញ៉ា ទៀ វិចិត្រ ដែលមហាជន លើកសរសើរពីការងារមនុស្សធម៌របស់លោកឧកញ៉ាក្នុងការងារសង្គមកន្លងមក ដើម្បីបានសម្តែងនូវមនោសញ្ចេតនារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា សម្រាប់ការងារមនុស្សធម៌។
នៅក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាន៌ថា ការជួបជុំគ្នានិងពិសារអាហារសាមគ្គីជាមួយគ្នាពេលនេះ បានមកដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព មានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានលះបង់បូជាជីវិត កម្លាំងកាយចិត្ត ស្វែងរកសន្តិភាព រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសបានបន្ត និងបេ្តជ្ញាការពារសុខសន្តិភាពជូនជាតិមាតុភូមិ៕ ដោយ ៖ ទឹង សុភាព