ស៊ី​ហ្គេម ៖ U22 កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល ក្រោយ​ចាញ់​ឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​បាល់ទាត់ U22 កម្ពុជា បាន​ត្រឹម​ចាញ់​ឥណ្ឌូនេស៊ី ២-១ ក្នុង​ប្រកួត​កាត់សេចក្តី​ចុងក្រោយ​ស្ថិតក្នុង​ពូ​ល A ដែលមាន​ក្រុម​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​ហ្វីលីពីន ១-០ ដែល​លទ្ធផល​នេះ​ក្រុម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ កម្ពុជា អស់​ឱកាស​ឡើង​វគ្គ​បន្ត ដោយ​បញ្ចប់​ត្រឹមតែ​រកបាន ៤​ពិន្ទុ ក្នុង​វគ្គ​ចែក​ពូ​ល​នេះ​។​

ស្ថិតក្នុង​ពូ​ល A នេះ​ផងដែរ ក្រុម​ដែលមាន​ឱកាស​ឡើង​វគ្គ​បន្ត​មាន​ក្រុម ឥណ្ឌូ​ន​ស៊ី ដែល​រកបាន ១២​ពិន្ទុ​ពេញ និង​ក្រុម​មី​យ៉ាន់​ម៉ា រកបាន ៩​ពិន្ទុ​៕