ចែកគ្រាប់ពូជដំណាំដល់ប្រជាកសិករក្នុងស្រុកមង្គលបូរី ខណៈដែលរដូវវស្សាជិតមកដល់
ថ្ងៃចេញផ្សាយៈ ខែឧសភា 13, 2023
ខេត្តបន្ទាយមានជ័យ៖ ប្រព័ន្ធស្បៀងបម្រុងកម្ពុជានៃរាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរដែនដីនិងមន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចុះចែកជូនប្រជាកសិករនូវគ្រាប់ពូជដំណាំបន្លែមួយចំនួននៅតាមបណ្តាលឃុំនានា ក្នុងស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងថា ការសហការចុះចែកបានធ្វើ៣-៤ដងមកហើយមកទល់ថ្ងៃនេះនៅទាំង១៣ឃុំនៃស្រុក។ ហើយក្នុង១ឃុំៗមានប្រជាពលរដ្ឋរាប់រយនាក់បា នទទួលគ្រាប់ពូជនេះ។
យោងមន្ត្រីនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជានៃរាជរដ្ឋាភិបាលឲ្យដឹងថា គ្រាប់ពូជដំណាំដែលត្រូវចែកជូនពលករជាកសិករដែលមានដីអាចដាំដុះនោះមានពោតដំណើប សណ្តែកកួរ ល្ពៅ ត្រប់ខ្លី ស្ពៃខៀវ ។ គម្រោងនេះ រាជរដ្ឋាភិបាលមានបំណងលើកកម្ពស់ជីវភាពនិងសុវត្ថិភាពស្បៀងប្រជាពលរដ្ឋ ៕ ដោយ៖ ម៉ា សុភាព