លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅយកជនបរទេសម្នាក់ដែលជួបគ្រោះថ្នាក់ដួលដោយខ្លួនឯង នៅក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ ដួលដោយខ្លួនឯង រងរបួសដៃធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យនៅយប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង១២និង៣០នាទី ។
បើតាមលោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ជនបរទេសរងគ្រោះ បានជួបគ្រោះថ្នាក់ ដោយដើរដួលដោយខ្លួនឯង បុកនឹងឈើមុតស្រួច ចំកំភ្លួនដៃខាងឆ្វេង រងរបួសធ្ងន់ធ្ងរ។ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ភ្លាមៗ លោកឧកញ៉ាក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនបរទេស ជាជនរងគ្រោះ។ ជនរងគ្រោះមាន ឈ្មោះ BREITWIESER WOLFGONG អាយុ ៥៥ឆ្នាំ ជនជាតិ MAGISTAT ជាភ្ញៀវទេចរណ៍។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ៖ ទឹង សុភាព