Honda ចាប់អារម្មណ៍ចង់ដឹកនាំប្រទេសទាំងនេះ ក្រោយចប់ភារកិច្ចជាមួយក្រុមគោព្រៃកម្ពុជា
ថ្ងៃចេញផ្សាយៈ ខែឧសភា 15, 2023
បរទេស ៖ លោក Keisuke Honda អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះសារមួយថា លោកមានបំណងចង់ដឹកនាំក្រុមជម្រើសជាតិជាច្រើនដែលចង់បានកៅអីជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០២៦ បន្ទាប់ពីចប់ភារកិច្ចជាមួយក្រុមគោព្រៃកម្ពុជា។
យ៉ាងណាមិញក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា លោក Honda បានបង្ហោះសារមួយនៅលើ Facebook ផ្ទាល់ខ្លួនមួយថា ៖«ក្នុងនាមជាគ្រូបង្វឹកម្នាក់ ខ្ញុំចាប់អារម្មណ៍ដឹកនាំប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ និងប្រទេសមួយចំនួនទៀតដែលចង់ទៅលេងជើងឯកពិភពលោក (World Cup) ឆ្នាំ២០២៦»៕