គណបក្សកសិករចេញសេចក្តីថ្លែងការណ៍គាំទ្រការអនុម័តរបស់ គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន
ថ្ងៃចេញផ្សាយៈ ខែឧសភា 16, 2023
ភ្នំពេញ៖ គណបក្សកសិករ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រសេចក្តីសម្រេចលេខៈ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្តីពីបដិសេធការចុះបញ្ជីគណបក្សភ្លើងទាន។
គណបក្សកសិករ ក៏សូមអំពាវនាវដល់ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ចេញសេចក្តីសម្រេច តម្កល់ និងរក្សាទុកជាបានការ នូវចសេចក្តីសម្រេចរបស់ គ.ជ.ប ដូចមានសេចក្តីរៀបរាប់ខាងលើ ។
គណបក្សកសិករ ក៏បានថ្កោលទោសចំពោះ គណបក្សភ្លើងទាន ដែលមានបំណងប្រមូលផ្តុំមនុស្សចូលរួមតស៊ូមតិ (បាតុកម្ម) ដែលជាទ្វើខុសច្បាប់ និងស្នើសុំឱ្យគណបក្សភ្លើងទាន ចូលរួមអនុវត្តច្បាប់ស្មើភាពគ្នាចំពោះមុខគ្រប់បណ្តាគណបក្សនយោបាយនៅកម្ពុជា និងអនុវត្តច្បាប់នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕