សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ប្រកាសគាំទ្រការអនុម័តរបស់គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន

ភ្នំពេញ៖ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់៕