ស៊ីហ្គេម២០២៣៖ ក្រុមកីឡាការិនីអាតនីសកម្ពុជា ឈ្នះមេដាយមាស ក្នុងវិញ្ញាសាសម្តែងប្រើអាវុធជាក្រុមនារី ៣នាក់

ភ្នំពេញ៖ អបអរសាទរ ក្រុមកីឡាការិនីអាតនីសកម្ពុជា ឡា ប៊ុនម៉ារី, ត្រឹងផាលីន និងកីឡាការិនី ហ៉ឹម លីហួយ ដែលបានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាអាតនីស លើវិញ្ញាសាសម្តែងប្រើអាវុធជាក្រុមនារី ៣នាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC), ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕