សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាបនាំយកបច្ច័យ និងអំណោយចូលរួមរំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋ
ខេត្តសៀមរាប៖ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកវ៉ារិន តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាបបានចាត់តាំងលោក រឿន រឹទ្ធ រងផ្នែក ហិរញ្ញវត្ថុ ដឹកនាំសមាជិកនាំយកបច្ច័យ និងអំណោយមួយចំនួនចូលរួមរំលែកទុក្ខបុណ្យសព ដែលមានជីវភាពខ្វះខាតជួបការលំបាក។
ពិធីធ្វើឡើងនៅថ្ងៃរអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ជៀប បឹក មេភូមិវត្ត។
សពលោក ហៅ ហេង អាយុ៣៣ឆ្នាំ ទទួលមរណភាពដោយខ្យល់គ ជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាក រស់នៅក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
អំណោយព្រមទាំងថវិកាទាំងអស់នេះបានមកពីការចូលរួមឧបត្ថម្ភពីសមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកវ៉ារិន។
អំណោយ ដែលប្រគល់ជូនបុណ្យសពរួមមាន៖ ទឹកបរិសុទ្ធ០៦យួរ, អង្ករ៣០គីឡូក្រាម និងថវិកា ចំនួន២២០,០០០រៀល។ ចំណាយថវិកាសរុប២៩៥,០០០រៀល (ម្ភៃប្រាំបួនម៉ឺនប្រាំពាន់ រៀលគត់)៕