សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រធានាធិបតីចិនដែលបានជួយកម្ពុជាជោគជ័យក្នុងការរៀបចំស៊ីហ្គេម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមន្ត្រីកម្ពុជា បានថ្លែងអំណរគុណទៅដល់ប្រធានាធិបតីចិនលោក ស៊ី ជីងពីង ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោដែលមួយយ៉ាងធំធេងវិជ្ជាឱ្យសម្រេចជោគជ័យក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេម។

ថ្លែងនៅក្នុងពិធីបទស៊ីហ្គេមនៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ បានធ្វើឲ្យកម្ពុជាសម្រេចជោគជ័យក្នុងការបើកនិងបិទស៊ីហ្គេមរួមទាំងការប្រកួតនៅក្នុងពហុកីឡាដ្ឋានជាតិមួយនេះផងដែរ។

សម្ដេចថា សមិទ្ធផលនេះ មិនត្រឹមតែប្រើប្រាស់តែមួយឆ្នាំឬពីរឆ្នាំទេ ក៏ប៉ុន្តែនឹងត្រូវបានប្រើប្រាស់តកូន តចៅកម្ពុជាបន្តទៅទៀតផងដែរ៕