សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមគ្រូពេទ្យកម្ពុជាខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យក្រុមគ្រូពេទ្យកម្ពុជា ដែលទទួលបានរហ័ស នាមថា ជាកងទ័ពអាវស ត្រូវខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន បន្តទៀត។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យសុខាភិបាល ជាង ១ ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្តេចបញ្ជាក់ថា មិនមានវិធីណាល្អ ជាងហ្នឹងទេ គឺត្រូវខិតខំធ្វើឲ្យសុខមាលភាព របស់ប្រជាជនយើង មានភាពកាន់តែល្អប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីនាថ្ងៃនេះ។ ទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត៕