សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីពិភាក្សាលើរបៀបវារៈមួយចំនួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន នៅវិមានសន្ដិភាព។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ច ប្រជុំពេញអង្គនោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
២៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
៣៖ របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់
៤៖ បញ្ហាផ្សេងៗ។