សម្តេចតេជោ ផ្តល់ថវិកា ៣ពាន់ដុល្លារដល់យុវជនស្ម័គ្រចិត្តម្នាក់ដែលបាត់ម៉ូតូអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ថវិកាចំនួន ៣ពាន់ដុល្លារដល់យុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលបានបាត់ម៉ូតូក្នុងអំឡុងបំពេញកិច្ចការជួយសង្គមមួយនេះ។

សម្តេចបានសរសេរនៅក្នុងឆាណែលតេឡេក្រាម នាយប់ថ្ងៃទី១៩ ខែឧសភាថា៖ «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាសុី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ»។

សម្តេចតេជោ បានឲ្យយុវជននោះទាក់ទងទៅលោក សេង ទៀង តាមទូរស័ព្ទទលេខ 012 961 971 ដើម្បីទទួលយកថវិកាទាំងនេះ។

សូមជម្រាបថា យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ជាចំណែកដែលជួយឲ្យការរៀបចំព្រឹត្តការណ៍ស៊ីហ្គេមប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយមោទកភាពដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕