កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៧,៣៧០នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៣,២០១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៦០៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,១៣៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៧៥៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៤,៦៦៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៣៨,៥៩១នាក់, ដូសទី៤ចំនួន ៥,១៩៤,៣៣៩នាក់, ដូសទី៥ចំនួន ១,៨៤៤,៥៤១នាក់ និងដូសទី៦ចំនួន ៤០៣,១៩៧នាក់៕