រថយន្តដឹកធ្យូង៣គ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១បង្ក្រាប
ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១ដឺកនាំដោយលោក វរសេនីយ៍ត្រី លន់ បុនថុល បានចុះបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត (ធ្យូង) បំរុង ដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមប្រគល់ឱ្យជំនាញ។
ការបង្ក្រាបរថយន្តដឹកធ្យូងនោះកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលបានធ្វើឡើងនៅវេលាម៉ោង១៖៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ករណីបង្រាបបទល្មើសធនធានធម្មជាតិកម្លាំងឃាត់បានរថយន្តដឹកធ្យួងចំនួន០៣គ្រឿង ទី១.រថយន្តកែឆ្នៃម៉ាកសាំយ៉ុងពណ៌សរពាក់ស្លាកលេខកំពង់ធំ2A 1013មានផ្ទុកធ្យួងពេញប្រៀបតែម្តង។ ទី២.រថយន្តកែឆ្នែម៉ាក់សាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D 9054មានផ្ទុកធ្យូងពេញប្រៀប និងទី៣.រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាក់លេខ ត្បូងឃ្មុំ 2A 1264មានផ្ទុកធ្យូងពេញប្រៀបដូចគ្នា។
រថយន្តទាំង៣ខាងលើដែលបង្ក្រាបបាននោះពុំទាន់ធ្វើការរើរាប់ចំនួនទូរលេខពិតប្រាកដនៅឡើយទេរងចាំជំនាញផ្តល់លទ្ទផលតាមក្រោយ។ ក្នុងពេលបង្ក្រាបនោះដែរអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លា២ដែរ។
បច្ចុប្បន្ន វត្ថុតាងរក្សាទុកប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ផល្លិត ហៅបូរ៉ា