សល់​១២​ថ្ងៃ​ទៀត កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២

ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០២៣ នេះ គឺ​នៅសល់តែ​១២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈានដល់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣-៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយមាន១៣ប្រភេទកីឡានិងសម្ដែង១ ចែកចេញជា១៦០វិញ្ញាសា៕