សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាសន្តិភាពបាន
ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ។
ការប្រកាសរបស់សម្តេចតេជោបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាព គឺជារបស់យើងទាំងអស់គ្នា ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលអាចការពារសន្តិភាពបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការពារសន្តិភាពឱ្យបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អ្វីដែលប្រាកដមួយនោះ គឺប្រជាពលរដ្ឋទាំងអស់ មិនបាច់រត់លូនក្រាបដោយសង្រ្គាមនោះទេ ពោលគឺយើងមានសន្តិភាពនៅក្នុងដៃយើង៕