សម្តេចតេជោ ហ៊ុន សែន ទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន
ថ្ងៃចេញផ្សាយៈ ខែឧសភា 22, 2023
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញតេឡាក្រាម នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំទទួលយកការបំភ្លឺរបស់ គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ ឧសភា ២០២៣ ដូចមានភ្ជាប់មកជាមួយនេះ»។
សម្តេចបានបន្តថា៖ «ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បាស់ថា អ្នកណាជាអ្នកបញ្ជាឲ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញ ជាមួយអ្នកនៅបាងកក៏ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូចមួយប៉ុណ្ណោះ»៕