សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវិស័យសុខាភិបាល និងអប់រំ ជាវិស័យអាទិភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា វិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាវិស័យដែលមានអាទិភាពសម្រាប់កម្ពុជាទាំងមូល ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចថា ក្នុងនោះ វិស័យសុខាភិបាលនាពេលបច្ចុប្បន្នគឺមានមន្ទីរពេទ្យល្អៗស្ទើរតែនៅគ្រប់ទីកន្លែងនៅកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺត្រូវមានគ្រូពេទ្យល្អ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យយកចិត្តទុកដាក់គោរព ក្រមសីលធម៌ ដោយយកការបម្រើប្រជាពលរដ្ឋជាស្នូលក្នុងការធ្វើសកម្មភាពជាគ្រូពេទ្យ៕