Bukayo Saka ចុះ​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ Arsenal

បរទេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal កាលពី​យប់មិញ បានប្រកាសថា Bukayo Saka បាន​ចុះ​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ​ក្លឹប​។​

កីឡាករ​វ័យ ២១​ឆ្នាំ​រូបនេះ​កុងត្រា​ចាស់​របស់គេ​នឹង​ផុតកំណត់​នៅ​ឆ្នាំក្រោយ​។​ប៉ុន្តែ Saka បាន​យល់​បន្ត​កុង​ថ្មី​រយៈពេល​៤​ឆ្នាំ​បន្ថែមទៀត​ដើម្បី​រក្សា​រូបគេ​នៅ​ក្លិប​រហូតដល់​ចុង​យុទ្ធនាការ​ឆ្នាំ ២០២៦-២៧​។​

​កិច្ចសន្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ Saka ទទួលបាន​ប្រាក់​ពលកម្ម​ប្រចាំ​សប្ដាហ៍​ឡើង​គុណ​នឹង​ជាង ៤ ដង ដោយ​ឡើង​ពី ៧ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ (​កុងត្រា​ចាស់​) ទៅដល់​ជាង ៣០ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។​

Saka បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ​។ កីឡាករ​លេង​សរុប ៤៧ ប្រកួត ស៊ុត​ចូល ១៤ គ្រាប់ និង Assist ចំនួន ១១ លើក​៕