ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ ឆ្នាំទី៤

ខេត្តក្រចេះ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ៥កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ  បានអញ្ជេីញ បេីកកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៣ លើកទី៤៨ អាណត្តិទី៣ ឆ្នាំទី៤ ។

ក្នុងកិច្ចប្រជុំនេះផងដែរ  មានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ក្រចេះ , ឯកឧត្តម ភឹម ភារា អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និង ឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត  លោក លោក ស្រីនាយក នាយករងរដ្ឋបាល សាលាខេត្តក្រចេះ រួមនិង កងកម្លាំងទាំង៣ ប្រភេទក្នុងខេត្តប្រមាណជាង១២០នាក់ ។ កិច្ចប្រជុំចែកចេញជារបៀបវារៈរួមមាន ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត និង២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅខែបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។

ឯកឧត្ដម  ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងសម្ថកិច្ច ទាំងបីប្រភេទ ដែលបានខិតខំក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ  ដែលមន្ទីរ អង្គភាពសម្រេចបានរួមមាន÷ ១.ការរៀបចំបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៣៧៧ ក្នុងស្រុកសំបូរ ក្រោមអធិបតីភាព សម្ដេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ២.ការដង្ហែព្រះអគ្គិជ័យកីឡាឆ្លងកាត់ខេត្តក្រចេះ និងទី៣.ការរៀបចំសង្រ្កាន្តចូលឆ្នាំថ្មីប្រពៃណីខ្មែរគ្រប់បណ្តាវត្តអារាម ហើយក៏មានរថយន្ត ជួយសម្រួលឱ្យមានធាតុត្រជាក់ដល់បងប្អូននៅគ្រប់សង្រ្កានក្នុងខេត្ត។ ដេីម្បី រាំលេងកម្សាន្តនិងទទួលទេវតាឆ្នាំថ្មី យ៉ាងសប្បាយរីករាយ នូវទូទាំងខេត្ត ។

សូមបញ្ជាក់ដោយសង្ខេបផងដែរថាតាមរបាយការណ៍ ប្រចាំ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត សម្រេចបានក្នុងនោះមាន ៖ ការកសាងផែនការអភិវឌ្ឍន៏នងកម្មវិធីវិនិយោគខេត្ត៖  វិនិយោគ ៣ ឆ្នាំរំកិល បានអនុវត្តចប់ចំនួន ៤៦ឃុំ សង្កាត់ តែនៅឡេីយឃុំអូរគ្រៀងមិនទាន់បានអនុវត្តចប់នៅឡេីយ។   ការសាងផែនការអនុវត្ត៥ឆ្នាំ ឃុំ/ សង្កាត់ ទទួលបានអនុលោម ពីឯកឧត្តម អភិបាលខេត្ត ចំនួន២២ឃុំ សង្កាត់ ហេីយស្នេីសុំអនុលោមភាព ពីឯកឧត្តម អភិបាលខេត្ត ចំនួន ១៩ឃុំ សង្កាត់ ហេីយនៅចំនួន៧ឃុំទៀតមិនទាន់បានអនុវត្តចប់ ។  -ការងារទីចាត់ការអន្តរវិស័យ ៖ រដ្ឋបាលខេត្តបាន ចុះដោះស្រាយផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ ដែលរស់នៅលេីដីក្រុមហ៊ុន (អុីសធេីនរ៉ាប់ប័រ ខេមបូឌា ខូអិលធឌី ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ) ។

រដ្ឋបាលខេត្តបាន ចុះពិនិត្យទីតាំងបង្គោលព្រំដែន ដែលភាគីវៀតណាម បានចាក់សាបនៅជុំវិញបង្គោល មានចំនួន ៩បង្គោល ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន រវាងខេត្តក្រចេះ និងខេត្តប៊ិញភឿក  ។ -ការងារ កសិកម្ម ៖ សម្រេចការងារដាំដុះបាន ដំណាំស្រូវរដូវវស្សាចំនួន ១.៦៨៣ ហ.ត ស្មេីនិង ១៥៣ %  នៃផែនការ ១.១០០ ហ.ត ច្រេីនជាងឆ្នាំ២០២២ ចំនួន៧៤៩ ហ.ត ។   -ការងារ ហិរញ្ញវត្ថុ ពន្ធដារ គយ និងរដ្ឋាករ ៖ អនុវត្តនូវខ្ទង់ចំនូល សរុប ១០. ១៨១.២៧៣.៣០៦រៀល បេីធៀបនឹងផែនការឆ្នាំ២០២៣ អនុវត្តបាន ១០២ .,៤៥ % ។  -ការងារ ពន្ធដា អនុវត្តចំណូលបាន សរុប ១.១៧៧. ៧៥១.៩៧១រៀល ធៀបនិងឆ្នាំ២០២៣ មានការថយចុះ ជាសាច់ប្រាក់ មានចំនួន ២៤៧.៣៥៨.៨៥០ រៀល ។  ការងារ គយនឹងរដ្ឋាករ ៖ ចំនូលសរុប មានចំនួន ៧.៥៤៩.៥៧២.៨០០រៀល បេីធៀបចំណូលខែមុន ប្រាក់ពន្ធថយចុះ ចំនួន ១.០៣១.៤៧២.០០០រៀល ស្មេីនឹង១២,០២% ។  ការងារ ព័ត៌មាន ៖ ផ្សាយតាមវិទ្យុ បានចំនួន ៨៣៥ អត្ថបទ មានចំនួន ៥.៣៣៣ លេីក ។ ផ្សាយតាមទរទស្សន៏ បានចំនួន ១២៦ អត្ថបទ ។ – ផ្សាយប្រសាសន៏ របស់សម្តេច តេជោ សែន ចំនួន ១៩ អត្ថបទ មានចំនួន ១១៩ លេីក ។  លេីសពីនេះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត   អញ្ជេីញ អមដំណេីរ ឯកឧត្តម ទិត្យ ឌីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអញ្ជេីញទៅដល់ កសិដ្ឋានដាំដុះបន្លែ មួយកន្លែង នៅឃុំថ្មគ្រែ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បាន ជំរុញចំពោះបងប្អូនយេីង ឱ្យមានការដាំដុះច្រេីនកាន់តែល្អ ដេីម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស ហេីយក៏បន្តអញ្ជេីញទៅកន្លែងការពារនិងអភិរក្សសត្វផ្សោត (កាំពី) និងបានផ្តល់សម្ភារមួយចំនួន សម្រាប់ប្រតិបត្តការ និងអភរក្សសត្វផ្សោត ពេលបច្ចុប្បន្នក៏ដូចជាអនាគត ៕ ដោយ ៖ ស៊ាន ច័ន្ទដា