ស៊ីហ្គេមលើកទី៣៣៖ ថៃដកវិញ្ញាសា «គុនខ្មែរ» ដាក់បញ្ជូល «មុយថៃ» មកវិញ

បាងកក៖ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម លោកChayaphak Siriwat បានបញ្ជាក់ថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នោះទេ ដោយម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ នឹងបញ្ជូលវិញ្ញាសា «មួយថៃ» មកវិញ។ នេះយោងតាមសារព័ត៌មានថៃ Thairath News ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកChayaphak Siriwat បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នឹងមានកីឡាប្រពៃណីត្រឹមតែ៤ប៉ុណ្ណោះ ហើយប្រភេទនីមួយៗត្រូវប្រកួតមិនលើសពីមេដាយមាស៨ឡើយ ហើយក៏នឹងមានការរឹតបណ្តឹងចំពោះអត្តពលិកចូលសញ្ជាតិដែលមកប្រកួតផងដែរ។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ បានដកវិញ្ញាសា «មួយថៃ» ដាក់បញ្ជូលវិញ្ញាសា«គុនខ្មែរ» ដោយម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុប១៥គ្រឿង ក្នុងនោះមេដាយមាស១៣គ្រឿង និង មេដាយប្រាក់២គ្រឿង ខណៈថៃមិនបានបញ្ជូនអត្តពលិកខ្លួនប្រកួតក្នុងវិញ្ញាសា គុនខ្មែរ នោះទេ៕