ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោស លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លើកលែងទោស លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ។

លោក តុ វាន់ចាន់ ត្រូវតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន ៣ករណីដូចជាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ការផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ និងការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពញ។

ការលើកលែងទោសនៅពេលនេះគឺបន្ទាប់ពីលោក តុ វ៉ាន់ចាន់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមរយៈលិខិតដែលលោកសរសេរជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណគណបក្ស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕