Man Utd ឡើងទៅ UCL រដូវកាលក្រោយ បន្ទាប់ពីឈ្នះ Chelsea
មេនឆេស្ទើ ៖ Manchester United នឹងត្រលប់មកវិញក្នុងការប្រកួត Champions League រដូវកាលក្រោយបន្ទាប់ពីពួកគេបានយកឈ្នះ Chelsea ៤-១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទាំងបួននៅ Premier League។
Casemiro, Anthony Martial, Bruno Fernandes (ប៉េណាល់ទី) និង Marcus Rashford រកបានម្នាក់មួយគ្រាប់ឱ្យ Man Utd ដែលត្រូវការពិន្ទុពីការប្រកួតលីក២ប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ Liverpool ក្នុងការទទួលបានកៅអីមួយក្នុងការប្រកួតក្លឹបកំពូលនៅអឺរ៉ុប។
ម្ចាស់ជើងឯកទ្វីបអឺរ៉ុប៣សម័យកាល Man Utd ដែលខកខានមិនបានចូលលេងក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ ដោយមាន៧២ ពិន្ទុ ខណៈនៅសល់មួយប្រកួតទៀត ដោយដាច់ពីក្រុមលេខ ៥ Liverpool ចំនួន ៦ ពិន្ទុ។
ក្រុម Newcastle ឈរនៅលេខរៀងទី ៤ ទទួលបានកៅអីមួយក្នុងចំណោមពានអឺរ៉ុប បន្ទាប់ពីប្រកួតស្មើជាមួយក្រុម Leicester City កាលពីថ្ងៃចន្ទ។ Chelsea បច្ចុប្បន្ន ឈរនៅលេខរៀងទី១២ មាន៤៣ពិន្ទុ៕