សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យម្ចាស់រោងចក្រគិតគូរពីសុខទុក្ខរបស់កម្មករ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យម្ចាស់រោងចក្រមានការយកចិត្តទុកដាក់ទៅលើកម្មករ ដោយថាប្រសិនជាកម្មករទទួលបានទៅនៅការថែទាំមានសុវត្ថិភាពល្អនោះនឹងផ្ដល់ប្រយោជន៍ទៅដល់រោងចក្រវិញ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

នាយករដ្ឋមន្ត្រីបានលើកឡើងដោយជំរុញឲ្យមានការដោះស្រាយនូវវិវាទំនាស់នៅក្នុងរោងចក្រឲ្យបានឆាប់ផងដែរប្រសិនជាមានការកើតឡើង។ សម្ដេចថា៖ «ដោះស្រាយឱ្យស្រូត! មានតែគោលការណ៍ឈ្នះៗប៉ុណ្ណោះដែលអាចដោះស្រាយបាន។ ហើយជៀសវាងតាមផ្លូវតុលាការ»។

ជាមួយគ្នាសម្ដេចក៏ជំរុញឲ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់កម្មករកម្មការិនីនៅក្នុងរោងចក្រផងដែរ៕