កាលវិភាគ​ប្រកួត​រប​ស់ U23 កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ពាន AFC U23 Asian Cup

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា U23 ស្ថិតក្នុង​ពូ​ល J រួមជាមួយ អា​រ៉ា​ប៊ី​សា​អូឌីត ​ លី​បង់ ​ និង​ម៉ុង​ហ្គោ​លី ​ ក្នុងការ​ប្រកួត AFC U23 Asian Cup Qatar 2024 Qualifiers​។

ការប្រកួត​ពូ​ល J ទាំងអស់​នឹងធ្វើ​ឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ខណៈ​ការប្រកួត​បើកឆាក​ក្រុម U23 កម្ពុជា ប៉ះ​លី​បង់ នៅ​ថ្ងៃទី​៦ ខែកញ្ញា ។​

​ក្រុម​ចំនួន ៤៣ ដែល​បាន​បែង​ចែកជា ១១​ពូ​ល នឹងមាន​ត្រឹមតែ ១៥​ក្រុម​ប៉ុណ្ណោះ​ដែល​នឹង​ទទួលបាន​កៅអី​ទៅកាន់​ការប្រកួត AFC U23 Asian Cup នៅ​ប្រទេស​កាតា ឆ្នាំ​២០២៤៕