Iniesta សម្រក់ទឹកភ្នែក ក្នុងសន្និសីទប្រកាសចាកចេញពីក្លិបជប៉ុន Vissel Kobe

តូក្យូ៖ ខ្សែបម្រើជើងចាស់ Andres Iniesta បានចេញទឹកភ្នែករលីងរលោង នៅពេលថ្លែងក្នុងសន្និសីទចាកចេញពីក្លិប Vissel Kobe ដែលលេងក្នុងលីគកំពូលជប៉ុន Japan-J League។

​ថ្លែង​ក្នុង​សន្និសីទ​នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣ កីឡាករ​វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​និយាយថា «​ខ្ញុំ​ចង់​បញ្ចប់​ពេលវេលា​នៅទីនេះ ហើយ​រក​អ្វីដែល​ថ្មី​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅតែ​បន្ត​លេង​ទៀត​រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។ ការចាកចេញ​ពី​ទីនេះ វា​ជា​រឿង​ដ៏​លំបាក​ធ្វើ​ខ្លាំងណាស់​ចំពោះ​ខ្ញុំ​»៕