សម្តេចតេជោជំរុញឲ្យបណ្ដាខេត្តទាក់ទាញអ្នកវិនិយោគឲ្យច្រើនទៅកាន់ខេត្តរបស់ខ្លួន

ភ្នំពេញ៖ ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ បានជំរុញទៅដល់អភិបាលខេត្តនានាធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងបណ្ដាខេត្តរបស់ខ្លួនតាមរយៈការទាក់ទាញវិនិយោគិន។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាកាន់តែងាយស្រួលដែលផ្ដល់ឱកាសសម្រាប់ការវិនិយោគមកកម្ពុជាកាន់តែច្រើន។

សម្ដេចថា៖ «ខេត្តខ្លះឆ្លាតកសាងហេដ្ឋារចនាសម្ព័ន្ធរបស់គេដើម្បីទាញយកអ្នកវិនិយោគនៅហ្នឹងកន្លែងនោះ»។

បើតាមសម្ដេចតេជោ មានវិនិយោគកាន់តែច្រើនប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍លឿន៕